ប្លុក

ការឆ្លុះបញ្ចាំងបញ្ហាប្រឈមរបស់ពលករទេសន្ដរប្រវេសន៍ជាស្រ្ដី និងការកសាងផែនការកិច្ចអន្ដរាគមន៍សំរាប់ពលករទេសន្ដរប្រវេសន៍ជាស្រ្ដី

ផ្សាយ​ថ្ងៃ ចន្ទ 04, 24
អ្នកចូលរួមដែលជាស្រ្តីចំណាកស្រុកបានចែករំលែកនូវបញ្ហាប្រឈមនិងបទពិសោធន៍នៃការធ្វើចំណាកស្រុកដោយមិនមានឯកសារតាំងពីធ្វើដំណើរឆ្លងដែនរហូតដល់ធ្វើការងារនៅប្រទេសថៃនៅក្នុងសិក្ខាសាលាថ្នាក់ខេត្តស្តីពី “ការឆ្លុះបញ្ចាំងបញ្ហាប្រឈមរបស់ពលករទេសន្ដរប្រវេសន៍ជាស្រ្ដី និងការកសាងផែនការកិច្ចអន្ដរាគមន៍សំរាប់ពលករទេសន្ដរប្រវេសន៍ជាស្រ្ដី” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២៤ នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។ មន្ទីរការងារនិងបណ្តុះ
បណ្តាលវិជ្ជាជីវៈ ខេត្តព្រៃវែងបានបង្ហាញនូវយន្តការនៃការដាក់ពាក្យបណ្តឹង និងមន្ទីរកិច្ចការនារី ខេត្តព្រៃវែងបានបង្ហាញពីយន្តការនៃការជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងដោយការជួញដូរ និងបានផ្តល់លេខទូរស័ព្ទដល់អ្នកចូលរួមសំរាប់ធ្វើការទំនាក់ទំនងផងដែរ។ សិក្ខាសាលានេះមានអ្នកចូលរួមសរុបចំនួន ១៩នាក់ (ស្រ្ដី ១៣នាក់ បុរស ៦នាក់) ដែលមានសមាសភាពជាតំណាងបងប្អូនពលករចំណាកស្រុកជាស្រ្តី មន្រ្តីនៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីនៃមន្ទីរកិច្ចការនារី ខេត្តព្រៃវែង ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តីនិងកុមារស្រុកបាភ្នំ លោកស្រីនាយិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង តំណាងអង្គការអន្តរជាតិខាងការងារ (ILO) និងតំណាងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)។