ប្លុក

ទស្សនៈទានយេនឌ័រ ដែលផ្តោតសំខាន់លើមូលដ្ឋានគ្រឹះរួមមានភាពខុសគ្នារវាងភេទ និងយេនឌ័រ និងយេនឌ័រជាចំណិតនំពុម្ព (ប្រើប្រាស់កងអន្ដរប្រសព្វ)

ផ្សាយ​ថ្ងៃ ចន្ទ 04, 24
កាលពីថ្ងៃទី ២១ មីនា ឆ្នាំ២០២៤ ក្រុមការងារហ្គេដស៊ី បានរៀបចំសិក្ខាសិលាចែករំលែកស្តីពី៖ ទស្សនៈទានយេនឌ័រ ដែលផ្តោតសំខាន់លើមូលដ្ឋានគ្រឹះរួមមានភាពខុសគ្នារវាងភេទ និងយេនឌ័រ និងយេនឌ័រជាចំណិតនំពុម្ព (ប្រើប្រាស់កងអន្ដរប្រសព្វ) ទៅក្រុមគោលដៅរបស់គម្រោងស្ដីពី ការទប់ស្កាត់អំពើហិង្សាលើស្រ្ដី និងក្មេងស្រីដែលមានពិការភាព សមាសភាពអ្នកចូលរួមមានដូចជា ជនដែលមានពិការភាព និងអ្នកថែទាំជនដែលមានពិការភាព។ អ្នកចូលរួមបាន ឈ្វេងយល់ និងពិភាក្សាអំពីគោលគំនិតយេនឌ័រក្នុងរូបភាពចម្រុះភាពនៃអន្ដរប្រសព្វ ក៏ដូចជាឆ្លុះបញ្ចាំងពីអាកប្បកិរិយាផ្ទាល់ខ្លួន ការយល់ឃើញ និងជំនឿក្នុងជីវិតប្រចាំថ្ងៃផងដែរ។