ប្លុក

ទស្សនៈទានយេនឌ័រ & និន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញទំនោរយេនឌ័រ និងលក្ខណៈភេទ

ផ្សាយ​ថ្ងៃ ចន្ទ 10, 23

តាមរយៈគម្រោងពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលដើម្បីសិទ្ធិកុមារ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (#GADC) បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ”ទស្សនៈទានយេនឌ័រ & និន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញទំនោរយេនឌ័រ និងលក្ខណៈភេទ” ទៅដល់អង្គការដៃគូគម្រោង ដែលមានអ្នកចូលរួមសរុបចំនួន២៩នាក់(ស្រី១២នាក់) នៅថ្ងៃទី ៥-៦ ខែតុលាឆ្នំា២០២៣ នៅភ្នំពេញ។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បី៖
👉យល់ដឹងកាន់តែច្បាស់ពីទស្សនៈទានយេនឌ័រ
👉ចូលរួមជំរុញនិងសហការដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅកន្លែងការងារ
👉ឆ្លុះបញ្ចាំងលើការយល់ឃើញ និងជំនឿនៃបទដ្ឋានសង្គមលើជីវិតបុគ្គលម្នាក់ៗ និងបង្ហាញពីទស្សនៈនៃសមភាពយេនឌ័រ និងសមធម៌ដែលពាក់ព័ន្ធទៅនឹងការងារ និងជីវិតប្រចាំថ្ងៃ
ក្នុងរយៈពេលសិក្ខាសាលា២ថ្ងៃនេះ សិក្ខាកាមបានចូលរួមពិភាក្សាយ៉ាងសកម្មជាមួយសកកម្មភាពជាច្រើនដូចជា ការធ្វើបទបង្ហាញជាក្រុម ការគូររូបនិងការស្មូនដីឥដ្ឋដោយឆ្លុះបញ្ចាំងមេរៀនយេនឌ័រ ការប្រើពែងបង្វិលសម្រាប់បង្ហាញពីSOGIESC ការបោះក្រដាស់ក្នុងកន្ត្រក និង បិតក្រដាស់លើរាងកាយដើម្បីបង្ហាញពីផ្នត់គំនិតសង្គម ។ល។
គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (#SIDA) តាមរយៈអង្គការ Save the Children International នៅកម្ពុជា។