ប្លុក

ទស្សនៈទានយេនឌ័រ និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ

ផ្សាយ​ថ្ងៃ សុក្រ 02, 24

🌳វគ្គបណ្តុះបណ្តាលស្តីពី “ទស្សនៈទានយេនឌ័រ និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ” ដល់សហគមន៍តំបន់ការពារធម្មជាតិ(CPA) និងសហគមន៍ព្រៃឈើ(CF) 🌳

 

✨នៅថ្ងៃទី ២៧-៣១ ខែមករា និងថ្ងៃទី ០២-០៦ ខែកុម្ភៈ ឆ្នាំ២០២៤ គម្រោង «ការដោះស្រាយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលជាឧបសគ្គចំពោះការចូលរួមរបស់ស្រ្តីក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ព្រៃឈើក្នុងប្រទេសកម្ពុជា» អនុវត្តដោយអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (#GADC) ក្នុងភាពជាដៃគូជាមួយអង្គការរីខូហ្វ(RECOFTC) បានរៀបចំវគ្គបណ្តុះបណ្តាលទៅកាន់ ៨សហគមន៍រយៈពេល៥ថ្ងៃនៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។

 

🌟តាមរយៈគម្រោង អ្នកចូលរួមបានទទួលចំណេះដឹងទស្សនៈទានយេនឌ័រ សមភាពយេនឌ័រ និងអំពើហិង្សាទាក់ទងនឹងយេនឌ័រដែលភ្ជាប់ជាមួយបរិបទបរិស្ថាន។ វាក៏ជាឱកាសសម្រាប់អ្នកចូលរួមដើម្បីមានកន្លែងពិភាក្សា និងឆ្លុះបញ្ចាំងពីទំនាក់ទំនងនៃអំណាចដែលភ្ជាប់ទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការជម្រុញទឹកចិត្ត និងភ្ជាប់ទំនាក់ទំនងដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅក្នុងសហគមន៍របស់ពួកគេ។