ប្លុក

ខ្ញុំមានទំនុកចិត្តជាងមុនក្នុងការធ្វើសកម្មភាពជាមួយសហគមន៍

ផ្សាយ​ថ្ងៃ ចន្ទ 03, 24

«ខ្ញុំមានទំនុកចិត្តជាងមុនក្នុងការធ្វើសកម្មភាពជាមួយសហគមន៍» ស្រ្ដីវ័យក្មេងបានលើកឡើងបន្ទាប់ពីបានចូលរួមវគ្គបណ្ដុះបណ្ដាលជាមួយអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (ហ្គេតស៊ី) តាមរយៈគម្រោងភាពជាអ្នកដឹកនាំរបស់ស្រ្ដីវ័យក្មេងនៅកម្ពុជាលើការតស៊ូមតិ ការជួបជាមួយអ្នកធ្វើសេចក្ដីសម្រេចចិត្ត និងផែនការចូលរួមរបស់សហគមន៍ នៅថ្ងៃទី ១២&១៣ ក្នុងខេត្តកំពង់ឆ្នាំង និង ១៥&១៦ ខែមិនា ឆ្នាំ២០២៤ ក្នុងខេត្តពោធិ៍សាត់កន្លងទៅនេះ។ ហ្គេតស៊ីបានប្រើប្រាស់វិធីសាស្រ្ដបែបចូលរួមសកម្ម និងសិល្បៈដើម្បីឲ្យវគ្គបណ្ដុះបណ្ដាលនេះប្រកបទៅដោយភាពរលូន ជាពិសេសប្រាកដថាស្រ្ដីវ័យក្មេងទាំងអស់អាចបញ្ចេញមតិយោលបល់ និងមានការពិភាក្សាយ៉ាងផុសផុល។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះស្រ្ដីវ័យក្មេងទាំងពីរខេត្ត បានបង្កើនចំណេះដឹងអំពីអ្វីជាការតស៊ូមតិ វដ្ដនៃការតស៊ូមតិ ដំណើរការ និងការត្រៀមខ្លួនក្នុងការជួបប្រជុំជាមួយអ្នកធ្វើសេចក្ដីសម្រេចចិត្ត ក៏ដូចជាការធ្វើផែនការក្នុងការប្រមូលមតិចូលរួមរបស់អ្នកពាក់ព័ន្ធជាពិសេសប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហាអទិភាពដែលមាននៅសហគមន៍របស់ពួកគាត់។