ប្លុក

អ្នកដឹកនាំមិនបានកំណត់នៅលើភេទ អត្តសញ្ញាណយេនឌ័រ ឬអាយុឡើយ

ផ្សាយ​ថ្ងៃ អង្គារ 01, 24

កាលពីថ្ងៃ ២០ និង២១ ខែមករា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ស្រ្ដីវ័យក្មេងដែលចូលរួមវគ្គបណ្ដុះបណ្ដាលសម្របសម្រួលដោយអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានលើកឡើងថា អ្នកដឹកនាំមិនបានកំណត់នៅលើភេទ អត្តសញ្ញាណយេនឌ័រ ឬអាយុឡើយ គឺអាស្រ័យទៅលើលក្ខណៈសម្បត្តិ និងសមត្ថភាពក៏ដូចជាជំនាញរបស់ពួកគាត់នោះទេ តែប្រាកដណាស់ អ្នកទាំងអស់គ្នាអាចចូលរួមក្នុងការបង្កើតនូវបរិយាកាសដែលមានបរិយាប័ន្ន ដើម្បីឱ្យស្រ្តី ក្មេងស្រី ក្រុមដែលងាយរងគ្រោះ ឬត្រូវបានគេផាត់ចោល អាចមានឱកាសទទួលបាននូវការអភិវឌ្ឍសមត្ថភាព និងទទួលបាននូវការចូលរួមពេញលេញនៅក្នុងសង្គម ពិសេសក្នុងតួនាទីជាអ្នកដឹកនាំ។


តាមរយៈគម្រោងភាពជាអ្នកដឹកនាំរបស់ស្រ្ដីវ័យក្មេងនៅកម្ពុជា ដែលរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពស្រ្ដីវ័យក្មេងទៅលើ ស្វ័យឆ្លុះបញ្ចាំង ភាពជាអ្នកដឹកនាំ សិទ្ធិមនុស្ស និងការប្រាស្រ័យទាក់ទងដោយមានប្រសិទ្ធភាពជាចំណែកមួយក្នុងការជម្រុញឳ្យមានការដឹកនាំដោយប្រសិទ្ធភាព និងចម្រុះភាពដល់ស្រ្តីវ័យក្មេង។

 

ក្រុមការងារក៏សូមថ្លែងអំណរគុណទៅកាន់ @អង្គការជីវិតដ៏ស្រស់បំព្រង សម្រាប់ការសហការផ្តល់នូវកន្លែងប្រកបដោយសុវត្ថិភាព និងការស្វាគមន៍ដ៏កក់ក្ដៅសម្រាប់ការរៀនសូត្រ និងផ្លាស់ប្ដូរបទពិសោធន៍ជាមួយស្រ្ដីវ័យក្មេង។