ប្លុក

សកម្មភាពរួមគ្នាដើម្បីសមភាពយេនឌ័រ

ផ្សាយ​ថ្ងៃ ចន្ទ 04, 24
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ គម្រោង “សកម្មភាពរួមគ្នាដើម្បីសមភាពយេនឌ័រ” អនុវត្តដោយអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) ដោយមានជំនួយពីអង្គការជំនួយនៃប្រជាពលរដ្ឋន័រវែស្សន៍ (NPA) បានរៀបចំកម្មវិធីបើកវគ្គសម្រាប់សមាជិកថ្មី នៃក្រុមយុវជនចម្បាំងយេនឌ័រ នៅសណ្ឋាគារ សាន់វេ ដោយមានអ្នកចូលរួមសរុបចំនួន ២០នាក់ ក្នុងនោះមានអ្នកចូលរួមជាស្រ្ដីចំនួន ១៤នាក់ សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាចំនួន ១នាក់ និងបុរស៥នាក់។
កម្មវីធីបើកវគ្គនេះបានធ្វើឲ្យសមាជិកថ្មីនៃយុវជនចម្បាំងយេនឌ័រ បានស្គាល់ពីកម្មវិធីរបស់អង្គការហ្គេតស៊ី និងកម្មវិធីទំនាក់ទំនងសហគមន៍ និងយល់ពីគោលដៅរបស់កម្មវិធីយុវជនចម្បាំងយេនឌ័រផងដែរ ព្រមទាំងបានកសាងទំនាក់ទំនង និងបណ្ដាញរវាងយុវជនចម្បាំងយេនឌ័រវគ្គមុន។