ប្លុក

អង្គការហ្គេតស៊ីបានរៀបចំទិវាកុមារអន្តរជាតិ

ផ្សាយ​ថ្ងៃ ពុធ 06, 24
អង្គការហ្គេតស៊ីបានរៀបចំទិវាកុមារអន្តរជាតិនៅទីតាំងសាលាបឋមសិក្សាត្បែងប៉ាហ៊ី ស្ថិតក្នុងឃុំអណ្តូងស្នាយស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ និងនៅសាលាបឋមសិក្សាតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្សស្តីពី សិទ្ធិកុមារ និងការអនុវត្តសិទ្ធិរបស់ពួកគេសម្រាប់ការការពារ និងជីវិតរស់នៅដ៏ពេញលេញ។
កំឡុងពេលរៀបចំកម្មវិធីទិវាកុមារអន្តរជាតិនេះ មានវត្តមានអាជ្ញាធរថ្នាក់ក្រោមជាតិរួមមាន មេឃុំ មេភូមិ មន្ត្រីអនុវត្តច្បាប់ ជាមួយការសម្តែងរបស់សិស្សានុសិស្សតាមតាមរយៈការច្រៀងចម្រៀង ការសម្តែងរបាំប្រពៃណី និងកម្រងសំណួរដើម្បីផ្តល់ឱកាសដល់កុមារឆ្លើយយករង្វាន់ផងដែរ។ នៅចុងបញ្ចប់នៃព្រឹត្តិការណ៍នេះ សម្ភារៈសិក្សារួមមាន សៀវភៅសរសេរ ខ្មៅដៃ ជ័រលុប និងស្ទីកឃ័រ ត្រូវបានចែកជូនសិស្សានុសិស្ស។
សូមបញ្ចាក់ផងដែរថានៅក្នុងខេត្តកំពង់ឆ្នាំងមានអ្នកចូលរួមសរុបចំនួន ៣១០នាក់ (ស្ត្រី១៧៤នាក់ ផ្សេងៗ១នាក់) ដែលក្នុងនោះមានសិស្ស ២៧០នាក់ មនុស្សពេញវ័យ ២៦នាក់ សមាជិកក្រុមយុវជន ៨នាក់ និងបុគ្គលិកអង្គការហ្គេតស៊ី ៦នាក់។ ចំណែកនៅខេត្តកំពង់ស្ពឺ មានអ្នកចូលរួមសរុប៩៨នាក់(ស្ត្រី៤៩នាក់)រួមមាន៖ សិស្ស៨៤នាក់ និងមនុស្សធំ១៤នាក់។