ព័ត៌មាន

សកម្មភាពរួមគ្នាដើម្បីសមភាពយេនឌ័រ

ផ្សាយ​ថ្ងៃ សុក្រ 07, 22

កាលពីថ្ងៃទី២៣ ២៤ កក្តដា ២០២២ ដោយមានការគាំទ្រក្នុងភាពជាដៃគូពីអង្គការជំនួយនៃ ប្រជា លរដ្ឋន័រវេស្សន៏ក្នុងគម្រោង “សកម្មភាពរួមគ្នាដើម្បីសមភាពយេនឌ័រ” អង្គការយេនឌ័រនិងអភិវឌ្ឍន៏ដើម្បីកម្ពុជា(GADC)បានផ្តល់វគ្គបណ្តុះបណ្តាលដល់យុវជនឆ្នើមស្តីពី គោលវិធីជាយុទ្ធសាស្រ្ត កាលវិភាគពេលវេលា បរិបទតស៊ូមតិ កំណត់អាទិភាពយុទ្ធសាស្រ្តនិងគោលដៅ រយៈពេល២ថ្ងៃ ដែលវគ្គនេះជាផ្នែកមួយនៃមេរៀនការតស៊ូមតិបែបហ្វេមមីនីស (feminist)។យុវជនចូលរូមមានចំនួន១២នាក់ (ស្រី៥នាក់ ប្រុស៧នាក់)។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការតស៊ូមតិបែបហ្វែមមីនីសដែលជម្រុញឲ្យសង្គមឆ្ពោះទៅរកសមភាពយេនឌ័រពេញលេញប្រកបដោយចីរភាព។ ជាលទ្ធផលនៃកិច្ចពិភាក្សានិងការវិភាគដោយប្រើប្រាស់ឧបករណ៍វិភាគម៉ាទ្រិចអំណាច យុវជនអាចវាយតម្លៃពីកំរិតនៃការគាំទ្ររបស់អ្នកកាន់អំណាច អ្នកមានឥទ្ធិពលនិងសម្ព័ន្ធមិត្តក្នុងការសម្រេចបាននូវគោលបំណងនៃការតស៊ូមតិរបស់ពួកគេ។ យុវជនក៍បានវិភាគនូវករណីសិក្សារបស់ក្រុមគេក្នុងការកំណត់អាទិភាពយុទ្ធសាស្រ្ត និង
ក្រុមគោលដៅ។

 

 

 

 

#Collectiveactionforgederequality

#Genderwarrior

#Feministadvocacy

#GADC

#NPA

អត្ថបទផ្សេងៗ

3

អបអរសាទរទិវានារីអន្តរជាតិ៨មីនា ខួបលើកទី១១២

ក្នុងឱកាសទិវានារីអន្តរជាតិ៨ មីនា ខួបលើកទី ១១២នេះអង្គការយេនឌ័រនិងអភិវឌ្ឍន៏ដើម្បីកម្ពុជាបាន...
IMG_4387

ពិការភាព

ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ Jodie ពីអង្គការ EmbraceAbility...
photo_2022-09-30_12-01-27

ភាពជាអ្នកដឹកនាំ និងការលើកកម្ពស់សមភាពយេនឌ័រ

ភ្នំពេញ៖ កាលពីថ្ងៃ ទី២៩ ដល់ថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ អង្គការយេនឌ័រ...
Screenshot 2022-07-29 112813

បុរសប្រពៃ

បទ​ចម្រៀង”បុរសប្រពៃ”’​នេះ​ត្រូវបានផលិត​ឡើងក្នុងគោលបំណងដើម្បី​ជម្រុញការចូលរួមរបស់បុរសក្នុងការលើកកម្ពស់សិទ្ធិស្រ្តី...