ប្លុក

ពង្រឹងអំណាចស្រ្ដីវ័យក្មេងជាភ្នាក់ងារផ្លាស់ប្ដូរអំពើហិង្សាផ្អែកលើយេនឌ័រ

ផ្សាយ​ថ្ងៃ ព្រហស្បតិ៍ 07, 22

ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២២ គម្រោង «ពង្រឹងអំណាចស្រ្ដីវ័យក្មេងជាភ្នាក់ងារផ្លាស់ប្ដូរអំពើហិង្សាផ្អែកលើយេនឌ័រ» ដែលកំពុងអនុវត្តន៍ដោយអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) ជាជំនួយពី WomenStrong International បានរៀបចំកិច្ចពិភាក្សាយេនឌ័រកាហ្វេរវាងស្រ្ដីវ័យក្មេងដែលជាភ្នាក់ងារផ្លាស់ប្ដូរអំពើហិង្សាផ្អែកលើយេនឌ័រនៅភ្នំពេញ និងក្រុមស្រ្ដីវ័យក្មេងនៅក្នុងស្រុកឪរ៉ាល់ ក្នុងគោលបំណងជជែកពិភាក្សាគ្នា អំពីយេនឌ័រ ផ្នត់គំនិតសង្គម និងបញ្ហាអំពើហិង្សានៅក្នុងបណ្តាញសង្គម និងសហគមន៍ផងដែរ។