កម្មវិធីអប់រំបែបហ្វេមមីនីស

ក្រុមការងារសូមអរគុណយ៉ាងជ្រាលជ្រៅទៅកាន់អ្នកអានរបស់យើង, ក្រុមការងារសូមថ្លែងអំណរគុណរាល់កិច្ចសហការ ការគាំទ្រ និងការជឿទុកចិត្តទាំងអស់ដែលអ្នកបានរួមដំណើរក្នុងវិស័យសមភាពយេនឌ័រនេះ។ រួបរួមគ្នា យើងនឹងរីកចម្រើន! ដោយគោរពនិងស្រឡាញ់,
ក្រុមការងារហ្គេដស៊ី

*** ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) បានផ្តល់វគ្គបណ្តុះបណ្តាល,សិក្ខាសិលាចែករំលែក និងការពិភាក្សានានា ដែលទាក់ទងនឹង ការបំបែកលិទ្ធិបិតាធិបតេយ្យដែលមានការត្រួតត្រា, ការរួមបញ្ចូលសមភាពយេនឌ័រ និងផ្សេងៗទៀត ដល់អ្នកចូលរួមជាង ១៣០០០ នាក់ ដែលធ្វើឱ្យវាក្លាយជាចំនួនដ៏ធំបំផុត នៃការបណ្តុះបណ្តាលទាក់ទិននិងយេនឌ័រនៅក្នុងប្រទេសកម្ពុជា។

គោលដៅ៖

ក្រុមការងារកម្មវិធីអប់រំបែបហ្វេមមីនីស ធ្វើការរួមគ្នា ក្នុងការលើកកម្ពស់សមភាពយេនឌ័រពេញលេញនៅក្នុងស្ថាប័ន និងសង្គម តាមរយៈដំណើរការបែបហ្វីមីនីស ហើយមួយក្នុងនោះគឺជា ក្របខ័ណ្ឌវិភាគយេនឌ័រ ដោយផ្លាស់ប្តូរពីបុគ្គលទៅជាប្រព័ន្ធ។

សសរស្តម្ភស្នូល៖

តាមរយៈគុណតម្លៃស្នូលរបស់យើង កម្មវិធីអប់រំបែបហ្វេមមីនីស ដឹង និងទទួលស្គាល់ថា ការយល់ដឹងកាន់តែច្បាស់អំពីឫសគល់នៃរចនាសម្ព័ន្ធកាន់តែស៊ីជម្រៅ និងចំណុចប្រសព្វនៃអំណាច និងលិទ្ធិបិតាធិបតេយ្យ ក៏ដូចជា ឫសគល់នៃភាពអយុត្តិធម៌ ការផាត់ចេញ ការរើសអើង និងអំពើហិង្សានានា គឺត្រូវតែដោះស្រាយ។ ដូច្នេះហើយ យើងទាំងអស់គ្នាអនុវត្តសសរស្តម្ភស្នូលទាំងនេះក្នុងគ្រប់សកម្មភាពដែលយើងធ្វើ។

 

១) សកម្មភាពនៃអន្តរប្រសព្វ៖ ក្នុងនាមជាហ្វេមមីនីស យើងប្រកាន់យកទស្សនៈអន្តរប្រសព្វមួយដែលទទួលស្គាល់ថាការរើសអើងយេនឌ័រមិនកើតឡើងដោយឯកោទេ ប៉ុន្តែវាកើនឡើងច្រើននៅពេលដែលវាប្រសព្វគ្នាជាមួយនឹងការគៀបសង្កត់ និងការផាត់ចេញផ្សេងទៀតដែលមនុស្សជួបប្រទះ។ រចនាសម្ព័ន្ធអំណាចដ៏ជ្រៅផ្សេងទៀតទាំងនេះរួមមាន វណ្ណៈ ជាតិសាសន៍ ពូជសាសន៍ អាយុ សមត្ថភាព ទីតាំង និងសាសនា។

 

២) ស្វ័យភាព និងសុចរិតភាពនៃរាងកាយ៖ ក្នុងនាមជាហ្វេមមីនីស យើងតស៊ូមតិសម្រាប់សិទ្ធិរបស់មនុស្សម្នាក់ៗក្នុងការធានាស្វ័យភាព សុចរិតភាព និងសេរីភាពក្នុងការជ្រើសរើសរបស់ពួកគេ ដោយមិនគិតពីយេនឌ័រ ឬអត្តសញ្ញាណផ្សេងទៀត និងការសម្រេចចិត្តក្នុងជីវិតផ្លូវភេទ និងសុខភាពបន្តពូជរបស់ពួកគេ ដោយមិនគិតពីទម្រង់ណាមួយឡើយពី ការបង្ខិតបង្ខំ អំពើហឹង្សា ឬការភ័យខ្លាច។

 

៣) ការអនុវត្តអំណាចបែបបំប្លែង៖ យើងជឿថាមនុស្សគ្រប់គ្នា គឺជាភ្នាក់ងារនៃការផ្លាស់ប្តូរ ហើយវាចាប់ផ្តើមដោយ ‘’ពួកយើង’’ មិនមែន ‘’ពួកគេ’’ នោះទេ ដូច្នេះការឆ្លុះបញ្ចាំងខ្លួនឯងជាប្រចាំនៅក្នុងការអនុវត្តប្រចាំថ្ងៃ របស់យើងគឺមានសារៈសំខាន់ណាស់។

 

៤) រីកចម្រើនជាមួយគ្នា៖ ”ការពង្រឹងការចូលរួម ដើម្បីកសាងការថែទាំរួមគ្នា និងដំណើររីកចម្រើននេះ មានសារៈសំខាន់បំផុតសម្រាប់យើង។” យើងបង្កើតកន្លែងសុវត្ថិភាពនៃទស្សនៈ នៃ “របួសខ្លួនឯង” និង “ការព្យាបាលខ្លួនឯង” ដែល បុគ្គលម្នាក់ៗអាចបង្ហាញពីចំណុចខ្សោយរបស់ពួកគេ ឬអារម្មណ៍ឈឺចាប់ និងផ្សាភ្ជាប់ជាមួយនឹងភាពខ្លាំង និងសេចក្តីរីករាយខាងក្នុងរបស់ពួកគេដោយសេរីភាព។ កន្លែងនេះគឺសម្រាប់ការរៀនសូត្រ ការគាំទ្រគ្នា និងការរីកលូតលាស់រួមគ្នា។

របៀបដែលយើងធ្វើការ៖

ដើម្បីសម្រេចបាននូវគោលដៅខាងលើ ក្រុមការងារអភិវឌ្ឍន៍សមត្ថភាពបាននឹងកំពុងផ្តល់នូវការបណ្តុះបណ្តាល និងសេវាកម្មពីយេនឌ័រផ្សេងៗជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជន និងអតិថិជនរបស់ខ្លួនក្នុងបរិបទនៃយេនឌ័រ ដែលមានលក្ខណៈការអភិវឌ្ឍន៍ជាសាកល។
ការពង្រឹងសមត្ថភាព និងការបន្តឡើងវិញនូវភាពធន់ និងវិធីសាស្រ្តកសាងចលនាក្នុងការជម្រុញការផ្លាស់ប្តូរបែបវិជ្ចមានតាមហ្វេមមីនីស គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងកម្មវិធីអប់រំបែបហ្វេមមីនីស។ ដូច្នេះ កម្មវិធីអប់រំបែបហ្វេមមីនីស ប្រើប្រាស់នូវវិធីសាស្រ្តរបស់យើងដូចខាងក្រោម៖

វគ្គបណ្ដុះបណ្ដាលតាមតម្រូវការ៖ ក្រុមការងារហ្គេដស៊ី អាចផ្តល់ជូននូវវគ្គបណ្ដុះបណ្ដាលជាច្រើនដែល រៀបចំឡើងទៅតាមសំណើពីដៃគូរបស់ខ្លួន, អតិថិជន, ទីភ្នាក់ងារ, ស្ថាប័នក្នុងស្រុក និងអន្តរជាតិ និងស្ថាប័នសាធារណៈ ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគេដើម្បីបង្កើតសម្ភារៈបណ្តុះបណ្តាល/កម្មវិធីសិក្សាដែលមានប្រសិទ្ធភាព និង អាចអនុវត្តបានក្នុងបរិបទការងាររបស់ខ្លួន។

វគ្គបណ្ដុះបណ្ដាលក្នុងស្ថាប័ន៖ ស្ថាប័នហ្គេដស៊ី អនុវត្តការបណ្ដុះបណ្ដាល នៅក្នុងទីស្នាក់ការកណ្តាលរបស់ខ្លួនជារៀងរាល់ឆ្នាំ ដែលនិយាយអំពីប្រធានបទជាក់លាក់ដូចជា ជំនាញ/ចំណេះដឹងដែលទាក់ទងនឹងការងារ និងជីវិតដល់ក្រុមការងារ ក្នុងគោលបំណងពង្រឹងការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។

សេវាកម្មដែលទាក់ទងនឹងហ្វេមមីនីសផ្សេងទៀត៖ អង្គការហ្គេដស៊ី អាចផ្តល់ជូននូវការបង្វឹក ការណែនាំតាមបែបហ្វេមមីនីស, ការសម្របសម្រួល, ការប្រឹក្សាយោបល់ទៅលើ ការអភិវឌ្ឍន៍គោលនយោបាយសមភាពយេនឌ័រ និងការស្រាវជ្រាវផ្សេងៗដែលប្រើប្រាស់ការចូលរួមតាមបែបហ្វេមមីនីស នៅក្នុងជំនាញពិតប្រាកដផងដែរ។

ការអភិវឌ្ឍន៍សមត្ថភាពត្រូវបានផ្តល់ជូនដូចខាងក្រោម៖

 • សកម្មភាពទៅតាមតម្រូវការ ៖ វាគឺជាសេវាកម្មនៃការកសាងសមត្ថភាពដែល ស្ថាប័​នហ្គេដស៊ី អាចផ្តល់ជូនទៅតាមតម្រូវការរបស់ដៃគូរ ឬស្ថាប័នផ្សេងៗ។ សេវាកម្មនេះរួមមានកញ្ចប់នៃវគ្គបណ្តុះបណ្តាលដែលមានដូចជា៖
  • ការបង្កើតកម្មវិធីសិក្សា ទៅតាមបរិបទ
  • ការបណ្តុះបណ្តាលគ្រូបង្គោល (ToT)
  • មគ្គុទ្ទេសការសម្របសម្រួលបែបហ្វីមីនីស
  • ការបង្វឹក និងការណែនាំតាមក្រុមតូចៗបែបហ្វីមីនីស
  • និងសេវាកម្មប្រឹក្សាយោបល់លើបញ្ហាទាក់ទងនឹងបំប្លែងយេនឌ័រសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន។
 • សកម្មភាពដែលបានគ្រោងទុក៖ វាត្រូវបានរចនាឡើងសម្រាប់ក្រុមគោលដៅជាក់លាក់ ដែលត្រូវបានគាំទ្រមូលនិធិដោយម្ចាស់ជំនួយ។ ស្ថាប័នហ្គេដស៊ី បន្តពង្រឹងសមត្ថភាពដល់ក្រុមយុវជន, ស្ថាប័នរដ្ឋនៅកម្ពុជា ក៏ដូចជាបុគ្គលិកក្នុងស្ថាប័នផ្ទាល់ លើការអភិវឌ្ឍន៍ថ្មីៗ ដែលទាក់ទងលើយេនឌ័រ ដូចជាច្បាប់ថ្មីៗ គោលនយោបាយ និងចលនា/យុទ្ធនាការ។ ពីមួយឆ្នាំទៅមួយឆ្នាំ ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលបានផ្លាស់ប្តូរពីការលើកកម្ពស់ការយល់ដឹងអំពីមូលដ្ឋានយេនឌ័រ ទៅជាបញ្រ្ចាបរំញោច, ការវិភាគអំពីយេនឌ័រ និងទំនាក់ទំនងនានាជាមួយនឹងស្ថានភាពសង្គមជាក់លាក់នាពេលបច្ចុប្បន្ន។

ក្រុមគោលដៅនិងតំបន់៖

ក្រុមគោលដៅរបស់យើងរួមមាន ស្ថាប័ននិងក្រសួងរដ្ឋាភិបាល, អង្គការក្រៅរដ្ឋាភិបាល, អង្គការឯកជន សមាគមយុវជន សង្គមស៊ីវិល និងបុគ្គលមកពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសកម្ពុជា។