ប្លុក

សុវត្ថិភាពសម្រាប់ការប្រើប្រាស់ប្រព័ន្ធឌីជីថល

ផ្សាយ​ថ្ងៃ សុក្រ 05, 24
 
[ភាពជាអ្នកដឹកនាំរបស់ស្រ្ដីវ័យក្មេងតាមរយៈសកម្មភាពការចូលរួមរបស់ប្រជាពលរដ្ឋនៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប]
 
កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ក្រុមស្រ្ដីវ័យក្មេងក្នុងគម្រោងភាពជាអ្នកដឹកនាំរបស់ស្រ្ដីវ័យក្មេងនៅកម្ពុជាបានរៀបចំការចែករំលែកចំណេះដឹងលើប្រធានបទ «សុវត្ថិភាពសម្រាប់ការប្រើប្រាស់ប្រព័ន្ធឌីជីថល» ទៅកាន់ក្មេងៗក្នុងសហគមន៍ចំនួន ២៥នាក់ ក្នុងគោលបំណងឲ្យពួកគាត់យល់ដឹងពីសុវត្ថិភាពនៃការប្រើប្រាស់ និងដឹងពីរបៀបនៃការឆបោកនៅលើប្រព័ន្ធអនឡាញ វិធីប្រើប្រាស់ប្រព័ន្ធអនឡាញដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។ វគ្គចែករំលែកនេះផងដែរគឺជាសកម្មភាពការចូលរួមរបស់ប្រជាពលរដ្ឋ ដែលក្រុមស្រ្ដីវ័យក្មេងគ្រប់ចម្រុះភាពបានធ្វើឡើងបន្ទាប់ពីការចូលរួមគម្រោង តាមរយៈកម្មវិធីសិក្សា LeadwithPride ដែលជាកម្មវិធីសិក្សាមួយក្នុងគម្រោងនេះផងដែរ។
 
សូមរង់ចាំតាមដានលទ្ធផលបន្តពីសកម្មភាពនេះទាំងអស់គ្នា។