ប្លុក

វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពីសមភាពយេនឌ័រ និងបរិយាបន្នសង្គម ជាមួយស្ថាប័នដៃគូរ ចំនួន៨

ផ្សាយ​ថ្ងៃ សុក្រ 05, 24
‘’ឆ្លុះបញ្ចាំងពីវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃរបស់យើង!’’
 
ក្រុមការងារ មានសេចក្តីរីករាយចែករំលែក វគ្គបណ្តុះបណ្តាល រយៈពេលពីរថ្ងៃស្តីពីសមភាពយេនឌ័រ និងបរិយាបន្នសង្គម ជាមួយស្ថាប័នដៃគូរ ចំនួន៨ កាលពីថ្ងៃទី ២៣-២៤ ខែឧសភា ឆ្នាំ ២០២៤។
ក្នុងរយៈពេលពីរថ្ងៃនេះ មានការចូលរួមក្នុងការពិភាក្សា និងសកម្មភាពបែបចូលរួមដែលផ្តោតលើការយល់ដឹង និងការលើកកម្ពស់សមភាពយេនឌ័រ និងនិងបរិយាបន្នសង្គមនៅក្នុងបរិបទដីធ្លី និងព្រៃឈើ។ សមត្ថភាពដែលមានក្នុងវគ្គនេះរួមមាន ទស្សនៈ និងធាតុផ្សំសំខាន់ៗ នឹងការដាក់បញ្ចូលសមភាពយេនឌ័រ និងបរិយាបន្នសង្គម ក៏ដូចជា ការស្វែងយល់ទស្សនៈអន្តរប្រសព្វរួមជាមួួយ កត្តាជម្រុញការអនុវត្តអន្តរប្រសព្វដើម្បីវិភាគ និងយល់ពីបរិបទ ដែលឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើម ដោយមានការវិភាគអំណាច និងបុព្វសិទ្ធិ។
សូមអំណរគុណដល់ក្រុមការងារ LANDESA និងអ្នកទាំងអស់គ្នាដែលបានចូលរួម និងរួមចំណែកក្នុងការពិភាក្សាដ៏រស់រវើក និងស្មារតីសហការ។