ព័ត៌មាន

ក្រោកឡើងដើម្បីរូបរាងកាយយើង

ផ្សាយ​ថ្ងៃ សុក្រ 07, 22

បទចម្រៀង “ក្រោកឡើងដើម្បីរូបរាងកាយយើង” ដោយ YungLady ft. TingTong-និមិត្ត ផលិតឡើងយ៉ាងពិសេស ក្នុងគោលបំណងចូលរួមយុទ្ធនាការ មួយរយកោដិសំឡេង ដែលជាសកម្មភាពដ៏ធំបំផុតដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្ដី និងក្មេងស្រី (ទាំងអ្នកមានភេទជាស្រ្តីពីកំណើត អ្នកប្តូរយេនឌ័រ និងអ្នកមិនកំណត់អត្តសញ្ញាណ យេនឌ័រ) នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។
យោងទៅតាមស្ថិតិរបស់អង្គការសហប្រជាជាតិ ស្ត្រី ១នាក់ក្នុងចំណោម ៣នាក់នៅទូទាំងពិភពលោកនឹងត្រូវគេវាយដំ ឬចាប់រំលោភក្នុងមួយជីវិតរបស់ពួកគាត់។ ទាំងនេះស្មើហ្នឹងចំនួនស្ត្រី និងក្មេងស្រី មួយរយកោដិនាក់។ ជារៀងរាល់ខែកុម្ភៈ យើងក្រោកឡើងនៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក ដើម្បីបង្ហាញដល់សហគមន៍ និងពិភពលោកទាំងមូលថាតើមួយរយកោដិមានរូបរាងយ៉ាងណា និងរំលេចលើនិទណ្ឌភាព និងអយុត្តិធ៌មដែលជនរងគ្រោះជួបប្រទះជាញឹកញាប់។ យើងក្រោកឡើងតាមរយៈការរាំដើម្បីបង្ហាញពីភាពសប្បាយរីករាយ សហគមន៍របស់យើង និងក្រោកឡើងដោយមិនចុះចាញ់ទៅហ្នឹងអំពើហិង្សាទាំងនេះ។
បង្កើនការកក្រើកឡើងតាមរយៈសិល្បៈ។
ក្រោកឡើង បង្កើត ទាមទារឡើងវិញ
ក្រោកឡើងដើម្បីរូបរាងកាយស្រ្តី ក្មេងស្រី និងភពផែនដី។
អរគុណច្រើនសម្រាប់ការរង់ចាំទស្សនាវីដេអូរបស់យើង និងសូមបងប្អូនចូលរួមរីករាយស្ដាប់បទ​ចម្រៀង “ក្រោកឡើងដើម្បីរូបរាងកាយយើង” ទាំងអស់គ្នា​។

 

 

GADC Youtube Channel

អត្ថបទផ្សេងៗ

3

អបអរសាទរទិវានារីអន្តរជាតិ៨មីនា ខួបលើកទី១១២

ក្នុងឱកាសទិវានារីអន្តរជាតិ៨ មីនា ខួបលើកទី ១១២នេះអង្គការយេនឌ័រនិងអភិវឌ្ឍន៏ដើម្បីកម្ពុជាបាន...
IMG_4387

ពិការភាព

ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ Jodie ពីអង្គការ EmbraceAbility...
photo_2022-09-30_12-01-27

ភាពជាអ្នកដឹកនាំ និងការលើកកម្ពស់សមភាពយេនឌ័រ

ភ្នំពេញ៖ កាលពីថ្ងៃ ទី២៩ ដល់ថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ អង្គការយេនឌ័រ...
Screenshot 2022-07-29 112813

បុរសប្រពៃ

បទ​ចម្រៀង”បុរសប្រពៃ”’​នេះ​ត្រូវបានផលិត​ឡើងក្នុងគោលបំណងដើម្បី​ជម្រុញការចូលរួមរបស់បុរសក្នុងការលើកកម្ពស់សិទ្ធិស្រ្តី...