អភិវឌ្ឍន៍សមត្ថភាព
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) បានផ្តល់វគ្គបណ្តុះបណ្តាល/សិក្ខាសិលា ទាក់ទងនឹង ការបំបែកលិទ្ធិបិតាធិបតេយ្យ, ការរួមបញ្ចូលសមភាពយេនឌ័រ និងផ្សេងៗទៀត ដល់អ្នកចូលរួមជាង 13,000 នាក់ ដែលធ្វើឱ្យវាក្លាយជាចំនួនដ៏ធំបំផុត នៃការបណ្តុះបណ្តាលទាក់ទិននិងយេនឌ័រនៅក្នុងប្រទេសកម្ពុជា។
គោលដៅ
ក្រុមការងារអភិវឌ្ឍន៍សមត្ថភាព ធ្វើការដើម្បីលើកកម្ពស់សមភាពយេនឌ័រពេញលេញនៅក្នុងស្ថាប័ន និងសង្គមតាមរយៈដំណើរការបែបហ្វីមីនីស ហើយមួយក្នុងនោះគឺជា ក្របខ័ណ្ឌវិភាគយេនឌ័រនៅកន្លែងធ្វើការ ដោយផ្លាស់ប្តូរពីបុគ្គលទៅជាប្រព័ន្ធ។
របៀបដែលយើងធ្វើការ៖
ដើម្បីសម្រេចបាននូវគោលដៅខាងលើ ក្រុមការងារអភិវឌ្ឍន៍សមត្ថភាពបាននឹងកំពុងផ្តល់នូវការបណ្តុះបណ្តាល និងសេវាកម្មពីយេនឌ័រផ្សេងៗជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជន និងអតិថិជនរបស់ខ្លួនក្នុងបរិបទនៃយេនឌ័រ ដែលមានលក្ខណៈការអភិវឌ្ឍន៍ជាសាកល។
- វគ្គបណ្ដុះបណ្ដាលតាមតម្រូវការ៖ ក្រុមការងារ GADC អាចផ្តល់ជូននូវវគ្គបណ្ដុះបណ្ដាលជាច្រើនដែលត្រូវបានរៀបចំឡើងដោយផ្អែកលើសំណើពីដៃគូរបស់ខ្លួន, អតិថិជន,, ទីភ្នាក់ងារ, អង្គការក្នុងស្រុក និងអន្តរជាតិ និងស្ថាប័នសាធារណៈ ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគេដើម្បីបង្កើតសម្ភារៈបណ្តុះបណ្តាល/កម្មវិធីសិក្សាដែលនឹងមានប្រសិទ្ធភាព និង អាចអនុវត្តបានក្នុងបរិបទការងាររបស់ខ្លួន។
- វគ្គបណ្ដុះបណ្ដាលក្នុងស្ថាប័ន៖ អង្គការហ្គេដស៊ី (GADC) អនុវត្តការបណ្ដុះបណ្ដាលប្រភេទនេះនៅក្នុងទីស្នាក់ការកណ្តាលរបស់ខ្លួនជារៀងរាល់ឆ្នាំ ដែលនិយាយអំពីប្រធានបទជាក់លាក់ដូចជា ជំនាញ/ចំណេះដឹងដែលទាក់ទងនឹងការងារ និងជីវិតដល់ក្រុមការងារ ក្នុងគោលបំណងពង្រឹងការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។
- សេវាកម្មដែលទាក់ទងនឹងហ្វីមីនីសផ្សេងទៀត៖ អង្គការហ្គេដស៊ី (GADC) អាចផ្តល់ជូននូវការបង្វឹក ការណែនាំតាមបែបហ្វីមីនីស, ការសម្របសម្រួល, ការប្រឹក្សាយោបល់ទៅលើ ការអភិវឌ្ឍន៍គោលនយោបាយសមភាពយេនឌ័រ និងការស្រាវជ្រាវផ្សេងៗដែលប្រើប្រាស់ការចូលរួមតាមបែបហ្វីមីនីស នៅក្នុងជំនាញពិតប្រាកដផងដែរ។
ការអភិវឌ្ឍន៍សមត្ថភាពត្រូវបានផ្តល់ជូនដូចខាងក្រោម៖
- សកម្មភាពផ្ទាល់ខ្លូន៖ វាគឺជាសេវាកម្មអភិវឌ្ឍន៍សមត្ថភាពដែល អង្គការហ្គេដស៊ី (GADC) បង្កើតប្រាក់ចំណូល។ សេវាកម្មនេះរួមមានកញ្ចប់នៃវគ្គបណ្តុះបណ្តាលដែលមានដូចជា៖
- ការអភិវឌ្ឍន៍កម្មវិធីសិក្សា
- ការបណ្តុះបណ្តាលគ្រូបង្គោល (ToT)
- មគ្គុទ្ទេសការសម្របសម្រួលបែបហ្វីមីនីស
- ការបង្វឹក និងការណែនាំតាមក្រុមតូចៗបែបហ្វីមីនីស
- សេវាកម្មប្រឹក្សាយោបល់លើបញ្ហាទាក់ទងនឹងបំប្លែងយេនឌ័រសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន។
ប្រាក់ចំណូលពីសេវាកម្មទាំងនេះត្រូវបានរួមចំណែកដល់សកម្មភាពពង្រឹងសមត្ថភាពផ្សេងទៀតនៅក្នុងស្ថាប័ន។
- សកម្មភាពដែលបានគ្រោងទុក៖ វាត្រូវបានរចនាឡើងសម្រាប់ក្រុមគោលដៅជាក់លាក់ ដែលត្រូវបានគាំទ្រមូលនិធិដោយម្ចាស់ជំនួយ។ អង្គការហ្គេដស៊ី (GADC) បន្តពង្រឹងសមត្ថភាពដល់ក្រុមយុវជន, ស្ថាប័នរដ្ឋនៅកម្ពុជា ក៏ដូចជាបុគ្គលិកក្នុងស្ថាប័នផ្ទាល់ លើការអភិវឌ្ឍន៍ថ្មីៗ ដែលទាក់ទងលើយេនឌ័រ ដូចជាច្បាប់ថ្មីៗ គោលនយោបាយ និងចលនា/យុទ្ធនាការ។ ពីមួយឆ្នាំទៅមួយឆ្នាំ ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលបានផ្លាស់ប្តូរពីការលើកកម្ពស់ការយល់ដឹងអំពីមូលដ្ឋានយេនឌ័រ ទៅជាបញ្រ្ចាបរំញោច, ការវិភាគអំពីយេនឌ័រ និងទំនាក់ទំនងនានាជាមួយនឹងស្ថានភាពសង្គមជាក់លាក់នាពេលបច្ចុប្បន្ន។
ក្រុមគោលដៅនិងតំបន់
ក្រុមគោលដៅរបស់យើងរួមមាន ស្ថាប័ននិងក្រសួងរដ្ឋាភិបាល, អង្គការក្រៅរដ្ឋាភិបាល, អង្គការឯកជន សមាគមយុវជន សង្គមស៊ីវិល និងបុគ្គលមកពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសកម្ពុជា។